**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងប្រមូលធាតុចូល បញ្ហាប្រឈម និងសំណូមពរពីមន្ត្រីជំនាញ សំដៅធ្វើយ៉ាងណាឱ្យកម្មវិធី ក៏ដូចជាការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃអាចដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំនោះផងដែរ អង្គប្រជុំបានរួមគ្នាពិនិត្យលើវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងផ្ដល់យោបល់លើចំណុចខ្វះខាត ក៏ដូចជាការងារសេសសល់ ដែលត្រូវសហការគ្នាដោះស្រាយ និងអនុវត្ត ព្រមជាមួយនឹងការលើកឡើងពីបញ្ហាបច្ចេកទេស និងការងារទូទៅផ្សេងៗទៀត។

ឯកឧត្តម អគ្គនាយក បានបន្ថែមថា ដើម្បីឲ្យការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដំណើរការទៅបានដូចការរំពឹងទុក ការបែងចែកទំនួលខុសត្រូវរបស់មន្ត្រីទៅតាមផ្នែក និងជំនាញរៀងខ្លួន គឺមានសារៈសំខាន់ ដើម្បីឱ្យមន្ត្រីជំនាញពាក់ព័ន្ធអាចសហការគ្នាអនុវត្តការងារ និងរួមគ្នាធានានូវនិរន្តរភាពការងារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកទឹកចិត្ត និងសំណូមពរឱ្យមន្ត្រី និងក្រុមការងារពាក់ព័ន្ធរួមគ្នាបំពេញការងារជាគ្រួសារតែមួយ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ ដើម្បីឱ្យការងារទទួលបានលទ្ធផលល្អ និងបម្រើផលប្រយោជន៍រួម ជូនក្រសួងមហាផ្ទៃ និងអង្គភាព៕

អត្ថបទដែលជាប់ទាក់ទង