អ្នកកាសែតពីរនាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធធនាគារ ព្រោះបានរាយការណ៍ពីការស្លាប់របស់ Mahsa Amini ដោយសហការជាមួយសហរដ្ឋអាមេរិក
អ៊ីរ៉ង÷អ្នកកាសែតស្រីពីរនាក់ដែលរាយការណ៍ពីការស្លាប់របស់ Mahsa Amini ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ ពីបទសហការជាមួយសហរដ្ឋអាមេរិក ក្នុងចំណោមបទចោទប្រកាន់ផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តុលាការបដិវត្តន៍ទីក្រុងតេអេរ៉ង់ក៏បានចោទប្រកាន់ Niloofar Hamedi និង Elahe Mohammadi ដែលជាប់ឃុំឃាំងតាំងពីឆ្នាំមុន ពីបទឃុបឃិតប្រឆាំងនឹងសន្តិសុខជាតិ និងការឃោសនាប្រឆាំងនឹងប្រព័ន្ធ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់បានរិះគន់ការសម្រេចចិត្តដាក់គុកអ្នកកាសែត ដែលអង្គការសហប្រជាជាតិបានផ្តល់រង្វាន់សម្រាប់ “ការប្តេជ្ញាចិត្តចំពោះការពិត និងការទទួលខុសត្រូវចំពោះការងាររបស់ពួកគេដែលគ្របដណ្តប់ការស្លាប់របស់ Amini ក្រោមការឃុំឃាំងរបស់ប៉ូលីស។