ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួបសម្តែងការគួរសមពីភារធារីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមពីលោក TANINAI Ichitomo ភារធារីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន។
ឯកឧត្តម អ៊ុន ឃាង ក៏បានកត់សម្គាល់ពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ និងការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ និងការវិនិយោគ។
លោក Taninai បង្ហាញការជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម អ៊ុន ឃាង និងលោក TANINAI Ichitomo ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងប្រទេសជប៉ុន ជាពិសេសលើផ្នែកកសាងសមត្ថភាព៕