យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ១០០ នាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកទំនិញនិងរថភ្លើងដឹកអ្នកដំណើរនៅបង់ក្លាដែស
បង់ក្លាដែស÷ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកទំនិញ និងរថភ្លើងដឹកអ្នកដំណើរក្នុងប្រទេសបង់ក្លាដែស ចម្ងាយ ៨០ គីឡូម៉ែត្រពីរដ្ឋធានី Dhaka បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និងជាង ១០០ នាក់ទៀតរងរបួស។
អាជ្ញាធរបានអោយដឹងថា ប្រហែលជានៅតែមានមនុស្សនៅក្រោមរចនាសម្ព័ន្ធដែក បន្ទាប់ពីទូរថភ្លើងជាច្រើនបានដួលរលំនៅម្ខាងរបស់ពួកគេ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅកន្លែងកើតហេតុ។