**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

គម្រោង ATscale នៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដើម្បីជួយអោយជនមានពិការភាព រស់នៅដោយ ឯករាជ្យ

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយក្រុមការងារគម្រោង ATscale នៅកម្ពុជា ដឹកនាំដោយលោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATscale នៅកម្ពុជា ដែលគ្រោងនឹងចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដូចជាវែនតា ឧបករណ៏ជំនួយការស្តាប់ ដើមី្បជួយអោយជនមានពិការភាព រស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព រស់នៅដោយ ឯករាជ្យ មានសេចក្តីថ្លៃថ្នូ និងអាចចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល ទីផ្សារការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃបានជាប្រក្រតី ដែលគម្រោងនេះគ្រោងនឹងដាក់សម្ពោធដំណើរការនាពេលឆាប់ៗខាងមុខនេះ។

លោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale លោកបានជម្រាបថា គម្រោងនេះ ត្រូវបានរៀបចំឡើង ដោយមានការប្រជុំពិភាក្សា ពិគ្រោះយោបល់ជាច្រើនលើក ដឹកនាំដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងមកពីអង្គការដើម្បីជនពិការ។ គម្រោង ATscale អនុវត្តដោយអង្គការចំនួនបីគឺ Clinton Health Access Initiative (CHAI), Humanity and Inclusion (HI) and Cambodia Disabled People Organization (CDPO) ដោយ មានការសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍន៍ផ្នែកពិការភាពទាំងអស់ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនថា ក្រសួងសុខាភិបាលសហការគាំទ្រការផ្ទេរសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ឧបករណ៍ជំនួយការស្តាប់ ដើមី្បជួយអោយជនមានពិការភាពរស់នៅប្រកបដោយ សុខភាពល្អ។ ទន្ទឹមនឹងនេះក៏ស្នើសុំឱ្យ ATscale ជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ទាំងការផ្ទេរមុខងារ ភារកិច្ច និងឯកសារគតិយុត្តពាក់ព័ន្ធនានា និងសុំឱ្យជួយរៀបចំផែនការ ទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយសហការជាមួយផ្នែកពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល ជាពិសេសចាំបាច់ត្រូវមានផែនការទាំងការប្រគល់-ទទួល ក៏ដូចជាផែនការដើម្បីរៀបចំ Set Up ផ្នែកដែលពាក់ព័ន្ធតាមមន្ទីរពេទ្យរដ្ឋផងដែរ។ ក្រសួងនឹងពង្រឹង និងពង្រីកសេវាសុខភាពបន្ថែមនៅតាមមូលដ្ឋានសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាព និងកាត់បន្ថយបន្ទុកលំបាករបស់ពួកគក្រោមជំនួយសហប្រតិបត្តិការរបស់គម្រោងខាងលើ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចកសាងបានដោយជោគជ័យនូវក្របខណ្ឌអនុវត្តការជម្រុញបង្កើនការងារថែទាំសុខភាពបឋម ដែលបានកំណត់នូវសកម្មភាពចំបងៗ សម្រាប់ការអនុវត្ត ដោយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន និងសហគមន៍ ធ្វើអោយប្រសើរឡើងនូវការថែទាំសុខភាពបឋមជាសារវន្តមួយ ដែលជាតម្រូវការរបស់ប្រជាជន ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង