**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

ពលរដ្ឋកម្ពុជា ៥លាននាក់អាចពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ចាប់ពីពេលនេះតទៅ

ភ្នំពេញ៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាបន្តគំរូវីរៈភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគិតគូរ និងលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់។

បណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា ជាក់ស្តែង តាមរយៈគោលនយោបាយជាតិគាំពារសង្គម ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្តជួយគ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៣លាននាក់ ដោយចំណាយថវិកាប្រមាណ ១ ២០០លានដុល្លារ ចាប់តាំងពីការដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០មក។មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលមានសម្ពាធអតិផរណាកាលពីចុងឆ្នាំ២០២២, រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារ ងាយរងហានិភ័យប្រមាណ ១,៨ លាននាក់ ដោយចំណាយថវិកាជាង ១៧លានដុល្លារផងដែរ។
បន្ថែមលើនេះ របបសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គមជាច្រើនទៀត បាន និងកំពុងត្រូវបានដាក់ឱ្យដំណើរការ ក្នុងគោលបំណងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋកម្ពុជា និងបន្តគាំពារករណីមានហានិភ័យតាមវដ្តជីវិត។

បណ្ឌិត ចន ណារិទ្ធ បន្តថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមន្ទីរពេទ្យជាតិ តេជោសន្តិភាព, ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ នឹងអាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១លាន ៨សែននាក់, គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួនជាង៣លាននាក់, បុគ្គលបម្រើសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានសមាគមម៉ូតូឌុប, រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិកសម្អាតមីន, មេភូមិ អនុ-ភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់ បន្ថែមទៀត។

ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យនេះ ជាអនុកម្មវិធីទី១ ក្នុងគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលត្រូវប្រកាសដាក់ឱ្យអនុវត្ត មុនដំណាច់ឆ្នាំ២០២៣។

ក្នុងអនុកម្មវិធីនេះ, រាជរដ្ឋាភិបាលសម្រេចផ្តល់សេវាថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល ដោយឥតគិតថ្លៃជូនគ្រួសារងាយរងហានិភ័យ។ ដើម្បីអាចដាក់ឱ្យអនុវត្តការពង្រីកវិសាលភាពនេះ, រាជរដ្ឋាភិបាលបានរៀបចំដាក់ចេញ នូវប្រកាសអន្តរក្រសួងលេខ ៦០៣ សហវ.ប្រក.អកគ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ» រវាងក្រសួងសុខាភិបាល, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបជូនថា មូលនិធិសមធម៌សុខាភិបាល សំដៅដល់យន្តការហិរញ្ញប្បទាន ផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្តល់លទ្ធភាពដល់ក្រុមពលរដ្ឋគោលដៅ ឱ្យទទួលបាន ឬប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។

មូលនិធិមួយនេះបានដាក់ដំណើរការសាកល្បងនៅឆ្នាំ២០០០, បន្ទាប់មកបន្តគ្របដណ្តប់ដល់គ្រួសារក្រីក្រ មានបណ្ណសមធម៌នៅឆ្នាំ២០១៥ និងក្រុមគោលដៅនានាជាបន្តបន្ទាប់។ មូលនិធិសមធម៌សុខាភិបាលនេះ បានពង្រីកវិសាលភាព បន្តដល់គ្រួសារងាយរងហានិភ័យ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖​ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន៕

អត្ថបទដែលជាប់ទាក់ទង