រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត
ភ្នំពេញ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ ឆ្នាំទី៥ របស់ ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីកាលបរិច្ឆេទនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងលិខិតបង្គាប់ការស្តីពីការបង្កើតក្រុមការងារ ដើម្បីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។
៥. បញ្ហាផ្សេងៗ ៕