**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ

អភិបាលខេត្តពោធិ៍សាត់ ដាស់តឿនដល់ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ទោះមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួមសហការ ឈរលើគោលដៅរួម ឈោងចាប់យកសមិទ្ធផលជាប្រយោជន៍នៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាស់តឿនដល់ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ទោះមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួមសហការ សាមគ្គី និងឯកភាពគ្នា ឈរលើគោលដៅរួមមួយ ក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈោងចាប់យកសមិទ្ធផល ជាប្រយោជន៍សង្គមជាតិ និងប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានដាស់តឿនបែបនេះ នៅសាលប្រជុំការិយាល័យអប់រំស្រុកភ្នំក្រវាញ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ទូទាំងស្រុក ចំនួន៥៧រូប ដោយបានការចូលរួមពី ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុកភ្នំក្រវាញ ចំនួន៥៧រូប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលកន្លងមក ប្រកបដោយភាពកក់ក្តៅ និងជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ថា ស្រុកភ្នំក្រវាញ គឺជាស្រុកទី៤ហើយ ដែលលោកបានបន្តជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ខណៈដែលស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្តៀង ទើបនឹងបញ្ចប់រួច។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងយន្តការដឹកនាំខេត្តពោធិ៍សាត់ បានជិត១ឆ្នាំមកនេះ គឺឯកឧត្តមមានមហិច្ឆតា អភិវឌ្ឍន៍ខេត្តកំណើតរបស់លោក ឱ្យមានការរីកចម្រើនឡើងជាលំដាប់ ដែលកិច្ចការទាំងអស់នេះ គឺត្រូវការចូលរួម និងគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទើបសម្រេចទៅបាន។

ឯកឧត្តមអភិបាលខេត្ត សូមឲ្យលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ត្រូវមានការខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវរួម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកនេះ។ ជាមួយគ្នានោះ ត្រូវបន្តអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវខិតខំដោះស្រាយទំនាស់នៅមូលដ្ឋាន ឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនចេញ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តថែរក្សាសុខភាព ដើម្បីមើលការអភិវឌ្ឍន៍នៅពេលខាងមុខ និងត្រូវផ្សព្វផ្សាយ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ធ្វើយ៉ាងណាឲ្យភូមិដ្ឋានរបស់យើង មានអនាម័យបរិស្ថានល្អ និងមានផាសុកភាពល្អ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានដឹកនាំប្រតិភូក្រុមការងារ ចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជុំវិញករណីប្រជាពលរដ្ឋ ចំនួ១០គ្រួសារ ដែលរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ លើដីបម្រុងទុករបស់រដ្ឋ (រោងម៉ាស៊ីនចាស់) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង