**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

អភិបាលខេត្តស្ទឹងត្រែង៖ ការពង្រឹងការគ្រប់គ្រងដីធ្លី គឺដើម្បីប្រសិទ្ធភាពជូនពលរដ្ឋ និងជំរុញការចុះបញ្ជីដីធ្លីរដ្ឋ និងឯកជន ឲ្យមានការបញ្ជាក់ពីការកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការពង្រឹងការគ្រប់គ្រងដីធ្លី គឺដើម្បីប្រសិទ្ធភាពជូនប្រជាពលរដ្ឋ និងជំរុញការចុះបញ្ជីដីធ្លីរបស់រដ្ឋ និងឯកជន ឲ្យមានការបញ្ជាក់អំពីការកាន់កាប់ត្រឹមត្រូវស្របច្បាប់ ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិកាំងមម៉ាយ និងភូមិកាំងដីស សង្កាត់ព្រះបាទ ក្នុងស្រុកស្ទឹងត្បូង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា យោងតាមលក្ខខណ្ឌនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់មួយដែលចាំបាច់ត្រូវអនុវត្តនៅក្នុងឆ្នាំ២០១១, ២០១២, ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ។ ហើយយន្តការនេះក៏ត្រូវបានបញ្ចប់ទៅវិញនៅក្នុងរង្វង់រយៈពេល២ឆ្នាំ ប៉ុន្តែនៅតែបន្តជំរុញការចុះបញ្ជីដីធ្លីតាមលក្ខណៈជាប្រព័ន្ធ ដែលជាផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា នៅក្នុងដំណាក់កាលចុះអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ យើងឃើញថានៅក្នុងក្របខណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋក៏បានទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប្រមាណជា ៣លានប័ណ្ណ ស្មើនឹងជិត ២លានគ្រួសារ។ ដោយឡែកនៅក្នុងខេត្តស្ទឹងត្រែង យើងបានជំរុញការចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងជំរុញជាបន្តបន្ទាប់នៅឆ្នាំក្រោយដែលមានលទ្ធភាពជាក់ស្ដែង ហើយក៏ជាតម្រូវការពិតរបស់បងប្អូនប្រជាពលរដ្ឋ នេះជាប្រសិទ្ធភាពនៃការគ្រប់គ្រងដែលយើងបានធ្វើកន្លងមក។ ហើយថ្ងៃនេះយើងក៏បានចុះបញ្ជីដីធ្លីប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិកាំងមេម៉ាយ និងភូមិកាំងជីស ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានប្រមាណជា ៧០០ប័ណ្ណ ហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនោះដែរប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក គឹម ពិសិទ្ធ បានលើកឡើងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលទាំងនេះគឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរ និង ក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។

លោកប្រធានមន្ទីរបានឲ្យដឹងថា តាំងពីចាប់ផ្តើមដំណើរការនៃការចុះបញ្ជីដីធ្លីក្នុងខេត្តស្ទឹងត្រែងក្នុង រហូតមកដល់បច្ចុប្បន្ននេះ មន្ទីររៀបចំដែនដីខេត្ត សម្រេចបានលទ្ធផលក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានធ្វើការប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៦៣ភូមិលើ ១២៨ភូមិ ក្នុងនោះក្រុមការងារបច្ចេកទេស បានចុះវាស់វែង បញ្ចូលទិន្នន័យ បិទផ្សាយជាសាធារណះចប់សព្វ គ្រប់ចំនួន ៤៧ភូមិ ស្មើនឹង ៤៣,២១៤ក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិបាន ៣១,៧១៩ប័ណ្ណ ក្នុងនោះ ចែកដល់ដៃប្រជាពលរដ្ឋបាន ២៧,៧៥៧ប័ណ្ណ កំពុងបន្តនីតិវិធីវាស់វែង និងបិទផ្សាយជាសាធារណៈនូវឯកសារ វិនិច្ឆ័យចំនួន ១៤ភូមិ ហើយភូមិដែលបានប្រកាសជាតំបន់វិនិច្ឆ័យរួច ប៉ុន្តែពុំទាន់បានចុះអនុវត្តចំនួន ៦ភូមិ ក្រុមវាលទាំង៤ក្រុម បានរៀបចំផែនការចុះអនុវត្តក្នុងចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។

លោកបន្តថា យោងតាមអនុសាសន៍ដឺក នាំដ៏ខ្ពង់ខ្ពស់របស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការចុះបញ្ជីឱ្យបានចប់សព្វគ្រប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រឹមដំណាច់ឆ្នាំ២០២៧ ហើយក្នុងខេត្តស្ទឹងត្រែង ភូមិដែលមិនទាន់បានប្រកាសជាតំបន់វិនិច្ឆ័យដើម្បីចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធសរុប ទូទាំងខេត្តមានចំនួន ៦៥ភូមិ។ ក្នុងក្រុងស្ទឹងត្រែង ការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនុវត្តបានចប់សព្វគ្រប់ ចំនួន សង្កាត់ រួមមានសង្កាត់ស្ទឹងត្រែង សង្កាត់ស្រះឫស្សី សង្កាត់ព្រះបាទ ដោយឡែកសង្កាត់សាមគ្គី មានភូមិមួយចំនួនបានវាស់វែងចុះបញ្ជីរួច និងមានភូមិមួយចំនួនទៀត ក្រុមការងារចុះបញ្ជី កំពុងបន្តសកម្មភាពចុះវាស់វែង បញ្ចូលទិន្នន័យ និងបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ។

លោកបញ្ជាក់ថា ចំពោះសង្កាត់ព្រះបាទ ក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ បានដំណើរការចុះបញ្ជី និងទទួលបានលទ្ធផលដូចខាងក្រោម៖-ភូមិកាំងដីស៖ មានក្បាលដីសរុបចំនួន ១,២៨៧ក្បាលដី បានអនុវត្តនីតិវិធីចេញប័ណ្ណកម្មសិទ្ធិលើកទី១ ក្នុងអំឡុងឆ្នាំ២០១៧ បានចំនួន ៧២៩ក្បាលដី ក្នុងនោះមានដឹឯកជន ៧២៣ក្បាលដី, ដីរដ្ឋ ៣ក្បាលដី, ជីវត្ត ២ក្បាលដី, និងដីក្រុមហ៊ុន ១ក្បាលដី។ ថ្ងៃនេះ មានក្បាលដីចំនួន ៤៦១ក្បាលដីបន្ថែមទៀត នឹងត្រូវទទួលបាន ប័ណ្ណកម្មសិទ្ធិបន្ទាប់ពីទទួលបានអនុក្រឹត្យអនុបយោគពីរាជរដ្ឋាភិបាលកាលពីដើមឆ្នាំ២០២២កន្លងទៅ។

-ភូមិកាំងមេម៉ាយ៖ មានក្បាលដីសរុបចំនួន ១.៨០៥ក្បាលដី បានចេញប័ណ្ណកម្មសិទ្ធិលើកទី១ ចំនួន ១.៤៧៧ក្បាលដី ក្នុងនោះមានដីឯកជន ១.៤៦៣ក្បាលដី, ដីរដ្ឋ ១៣ក្បាលដី, និងជីវត្ត ១ក្បាលដី ហើយថ្ងៃនេះ មានក្បាលដីចំនួន ២៤០ក្បាលដីបន្ថែមទៀត នឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិបន្ទាប់ពីទទួលបានអនុក្រឹត្យអនុបយោគពីរាជរដ្ឋាភិបាល។

-ភូមិបាចុង៖ ក្បាលដីដែលបានវាស់វែង បញ្ចូលទិន្នន័យ និងបិទផ្សាយសរុបមានចំនួន ១, ០៧០ក្បាលដី ក្នុងនោះបានចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ៩៣១ប័ណ្ណ។

សូមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ០១បប ក្នុងទូទាំងខេត្តស្ទឹងត្រែងរហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន២៧ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១០ វាស់វែងសរុបបាន១៥,៧៨១ក្បាលដី ចេញប័ណ្ណកម្មសិទ្ធិបាន១៣,៨៤៨ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន១៣,១៩៩ប័ណ្ណ នៅសល់ចំនួន ៦៤៩ប័ណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក ៕

អត្ថបទដែលជាប់ទាក់ទង