**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ ១.៥លាននាក់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គវិក្រឹតការនេះគឺជាវគ្គទី១ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម សិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកដល់គ្រូឧទ្ទេសអំពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចទទួលបាននូវជំនាញច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួងក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរចំណេះដឹង ជំនាញដល់យុវជនគោលដៅទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង