ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយប្រធានអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយប្រធានអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា Asia Foundation នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមប្រធានបទដូចខាងក្រោម៖
១-ទិដ្ឋភាពទូទៅនៃកម្មវិធីរបស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា
២-ការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តសន្ធានកម្មនៅក្នុងប្រទេសស្រីលង្កា និងការគាំទ្ររបស់កម្មវិធីមូលនិធិអាស៊ីលើគម្រោងនេះ
៣-ទិដ្ឋភាពទូទៅនៃសកម្មភាពការងារ និងអាទិភាពនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា
៤-សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្ធានកម្ម និងការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៕