**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

រដ្ឋមន្ត្រីបរិស្ថាន៖ រយៈពេលជាង១ខែ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណចំនួន១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន១,៨លាននាក់ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ បានចូលរួមក្នុងយុទ្ធនាការ ០១ ខែកញ្ញា កន្លងមកនេះ។

នៅក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថានមឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល បើប្រៀបធៀបពីកម្លាំងទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្ស ប្រមាណ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក១ដងក្នុងសប្តាហ៍ ឬអាច២ទៅ៣ ដងក្នុង១សប្តាហ៍។

ឯកឧត្ដមបន្តថា យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមផងដែរអនុវត្តវិធានការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងទៀតថា ហេតុអ្វីបានជាយុទ្ធនាការបានរៀបចំជាមួយសិស្សានុសិស្ស គឺមានន័យថា នៅពេលពួកគាត់ធំឡើង មានគ្រួសារ មានកូន ចៅនឹងបន្តការមិនប្រើថង់ប្លាស្ទិកដែរ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងបន្តរយៈពេលវែង ហើយត្រូវតែមានការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ចំពោះ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ហើយនៅពេលមួយនោះ កម្ពុជាយើងលែងមានសំណល់ថង់ប្លាស្ទិក ហើយធ្វើឱ្យបរិស្ថានយើង និងប្រទេសជាតិល្អស្អាតផង។ កាលណាយើងស្អាត ភូមិយើងស្អាត ស្រុកយើងស្អាត ប្រទេសយើងក៏ស្រស់ស្អាត មានសោភ័ណភាព មានការទាក់ទាញនាំទេសចរ និងអ្នកវិនិយោគមកប្រទេសកម្ពុជា។ ភាពស្អាតត្រូវបានវាយតម្លៃឱ្យឃើញ ពីអាកប្បកិរិយាបថនៃការរស់នៅរបស់យើង ហើយជំនាន់ក្រោយរបស់យើង មើលឃើញពីការទទួលខុសត្រូវរបស់អ្នកជំនាន់មុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង