រដ្ឋបាលលោក Biden បានស្នើសុំសភាកញ្ចប់ថវិកាចំនួន $២.២ ពាន់លានដុល្លារលើការចំណាយពង្រឹងសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម
សហរដ្ឋអាមេរិក÷រដ្ឋបាល Biden បានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន ៥៦ ពាន់លានដុល្លារនៃការចំណាយក្នុងស្រុក រួមទាំង $២.២ ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បី “មិនពឹងផ្អែកលើប្រភពរុស្ស៊ី” ។
ការិយាល័យគ្រប់គ្រង និងថវិកាបានហៅការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជា “អាទិភាពសន្តិសុខជាតិ” ដោយទទូចថា “បើគ្មានសកម្មភាពទេ រុស្ស៊ីនឹងបន្តការកាន់កាប់របស់ខ្លួនលើទីផ្សារអ៊ុយរ៉ាញ៉ូមពិភពលោក ចំពោះការធ្វើឱ្យខូចដល់សម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក”។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ការហាមឃាត់រយៈពេលវែងលើការនាំចូលផលិតផលអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីក៏នឹងត្រូវបានទាមទារផងដែរ ដើម្បីធ្វើឱ្យការជំរុញឯករាជ្យភាពអ៊ុយរ៉ាញ៉ូមទទួលបានជោគជ័យ។