**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រដ្ឋបាលខេត្តស្ទឹងត្រែង បំភ្លឺជុំវិញករណីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺ ស្ដីពីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅ ឃុំសេកុង និងឃុំស្រែសំបូរ ក្នុងស្រុកសៀមប៉ាង ។

ការបំភ្លឺរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំសេកុង និងឃុំស្រែសំបូរ ក្នុងស្រុកសៀមប៉ាង រួចមក រដ្ឋបាលខេត្តស្ទឹងត្រែង បានចាត់តាំងក្រុមការងារខេត្តចុះត្រួតពិនិត្យស្រាវជ្រាវករណីអនុវត្តគម្រោងសាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយមានការចូលរួមពីក្រុមការងារនៃអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ ។

ជាលទ្ធផលឃើញថា ឃុំទាំងពីរមានកំហុសឆ្គងផ្នែកនីតិវិធីមួយចំនួនពាក់ព័ន្ធការបង្កើនតម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យាដែលឃុំ មិន បានអនុលោមទៅតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) ដើម្បីដោះស្រាយករណីនេះ រដ្ឋបាលខេត្តបានជូនដំណឹងទៅរតនាគារខេត្តដើម្បីបង្កកសាច់ប្រាក់មិនឱ្យទូទាត់សម្រាប់លទ្ធផលនៃការអនុវត្តកិច្ចសន្យា គម្រោងនៅក្នុងឃុំទាំងពីរឡើយ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញផ្នែកនីតិវិធីបច្ចេកទេស។ ទន្ទឹមនេះ រដ្ឋបាលខេត្ត បានចេញ លិខិតលេខ៣១៨/២៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយតម្រូវឱ្យរដ្ឋបាលឃុំទាំងពីរខាងលើ ធ្វើការក តម្រូវកិច្ចសន្យានៃការអនុវត្តគម្រោងរបស់ខ្លួនឱ្យស្របតាមនីតិវិធីដេញថ្លៃដូចមានក្នុងសៀវភៅPIM គឺត្រូវយកតម្លៃឯកត្តាដែល ដេញថ្លៃឈ្នះរបស់ក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន ជាមូលដ្ឋានសម្រាប់តម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យា។

តម្លៃកិច្ចសន្យាគម្រោងនៃឃុំទាំងពីរមានទឹកប្រាក់សរុប ៧៨៣.៥១០.០០០រៀល
( ប្រាំពីររយប៉ែតសិបបីលានប្រាំរយដប់ពាន់រៀលគត់ ) ក្នុងនោះ គម្រោងសាងសង់ផ្លូវដីស ក្នុងឃុំសេកុង មានចំនួន ៤៤១.០០០.០០០ រៀល ( បួនរយសែសិបមួយលានរៀលគត់ ) ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ៨.៥០០.០០០ រៀល ( ប្រាំបីលានប្រាំរយពាន់រៀលគត់ ) ក្នុងមួយគីឡូម៉ែត្រ និងគម្រោង សាងសង់ផ្លូវដីក្រួសក្រហម ក្នុងឃុំស្រែសំបូរ មានចំនួន ៣៤២.៥១០.០០០ រៀល ( បីរយសែសិបពីរលានប្រាំរយដប់ពាន់រៀលគត់ ) ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ១៤.០០០.000 រៀល (ដប់បួនលានរៀលគត់) ក្នុងមួយគីឡូម៉ែត្រ ។ ការអនុវត្តគម្រោងសាងសង់ផ្លូវដីស របស់ឃុំសេកុង សម្រេចបាន ៧៥% នៃកិច្ចសន្យាប្រវែង ១៥គីឡូម៉ែត្រ តែត្រូវបានរដ្ឋបាលខេត្តបង្កកសាច់ប្រាក់នៅរតនាគារខេត្ត ( មិនអោយទូទាត់១០០% ) ។

ចំណែកការសាងសង់ផ្លូវគ្រួសក្រហមរបស់ ឃុំស្រែសំបូ សម្រេចបាន ១០០% នៃកិច្ចសន្យាគម្រោងប្រវែង ១០គីឡូម៉ែត្រ និងបានទូទាត់ ( មុនពេលបង្កកសាច់ប្រាក់ ) បាន ៤០% នៃតម្លៃគម្រោងសរុប ស្មើនឹង ១៣៧.០០០.០០០ រៀល (មួយរយសាបសិបប្រាំពីរលានរៀលគត់ ) និងនៅសល់ ៦០% ស្មើនឹង ២០៥.៥៦០.០០០ រៀល (ពីររយប្រាំលានប្រាំរយហុកសិបពាន់រៀលគត់ )។ ដូច្នេះ ថវិកាគម្រោងសាងសង់ផ្លូវក្នុងឃុំទាំងពីរ ដែលនៅសល់មិនទាន់បានទូទាត់ និងបានបង្កកនៅរតនាគារខេត្ត មានចំនួនសរុប ៦៤៦.៥១០.០០០រៀល ( ប្រាំមួយរយសែសិបប្រាំមួយលានប្រាំរយដប់ពាន់រៀលគត់ ) ។ សូមបញ្ចាក់ថា៖ ករណីនេះមិនបង្កឱ្យមានការបាត់បង់ថវិការដ្ឋដោយការកិបកេង ឬឃុបឃិតដើម្បីប្រយោជន៍បុគ្គលណាមួយ ដូចការចុះផ្សាយកន្លងមករបស់បណ្ដាញសារព័ត៌មានមួយចំនួនតូចថាបានបាត់បង់ថវិកាឃុំរហូត ដល់ ៦០០.០០០.០០០ រៀល ( ប្រាំមួយរយលានរៀល ) នោះឡើយ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យអនុវត្តម៉ឺងម៉ាត់ នីតិវិធីបច្ចេកទេសនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលយកនូវរាល់យោបល់ស្ថាបនា ឬការផ្ដល់ព័ត៌មានផ្សេងៗ របស់សាធារណៈជន អ្នកសារព័ត៌មាននានាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះមន្ត្រី ក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធដែលមានការធ្វេសប្រហែសបង្កនូវកំហុសឆ្គង និងនាំឱ្យមានភាពមិនប្រក្រតីនេះកើតឡើង តាមច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង