**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ប្តេជ្ញាខ្ពស់ បន្តសកម្មភាពជាអាទិភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វគ្គហ្វឹកហ្វឺនការពារជនស៊ីវិល អ.ស.ប និងវេទិកាយេនឌ័រ សន្តិភាព និងសន្តិភាសុខ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមានដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូត អូស្រ្តាលីប្រចាំកម្ពុជា រួមទាំង លោកជំទាវ ឧត្តមសេនីយ៍ទោ Ruth EISLEY មេបញ្ជាការមហាវិទ្យាល័យអូស្រ្តាលី សម្រាប់ការសិក្សាស្រាវជ្រាវអំពីសង្រ្គាម នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

វគ្គហ្វឹកហ្វឺនការពារជនស៊ីវិល អ.ស.ប និងវេទិកាយេនឌ័រ សន្តិភាព និង សន្តិភាព ជាការឧបត្ថម្ភគាំទ្រជាលើកទី២ របស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងផ្តល់ចំណេះ ជំនាញ និងច្បាប់អំពីការការពារជនស៊ីវិល ស្រ្តី និងកុមារ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៧ នៃសកម្មភាពដើម្បីសន្តិភាពបូកបន្ថែម ពីលើភារកិច្ចស្នូលរបស់កម្លាំងរក្សា សន្តិភាព។ វគ្គសិក្សានេះមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមសរុប ៥៧នាក់ នារី៣៧នាក់ ដោយបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីយោធាអូស្រ្តាលី។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងផ្តល់ហ្វឹកហ្វឺន បំប៉នសមត្ថភាពកម្លាំងមួកខៀវកម្ពុជា ជាបន្តបន្ទាប់មកនេះ ជាពិសេស យោធាចារ្យអូស្រ្តាលី ដែលបានចែករំលែកបទពិសោធន៍ ខ្លឹមសារមេរៀនដ៏មានសារៈសំខាន់ ដើម្បីពង្រីកការយល់ដឹងបន្ថែម។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា វេទិកា យេនឌ័រ សន្តិភាពនិងសន្តិភាព គឺជាប្រធានបទដ៏មានសារៈសំខាន់ សំដៅលើកកម្ពស់ “របៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ” ព្រោះថាសមត្ថភាពស្រ្តីក្នុង ឯកសណ្ឋាន បាននឹងកំពុងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព និងស្ថិរភាព ក្នុងតំបន់បេសកកម្ម។ វគ្គសិក្សានាពេលនេះ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់មាតុភូមិយើង និងជាប្រទីបបំភ្លឺផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំមកនូវចំណេះដឹង ចំណេះធ្វើ កាន់តែល្អប្រសើរ។

ឯកឧត្តម Justin Whyatt បានថ្លែងថា លោកពិតជាមានកិត្តិយសជាខ្លាំង ដែលមានវត្តមានក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ និងបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គនាយកជាខ្លាំង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តមបានបន្តថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងរឹងមាំជាយូរមកហើយ ហើយយើងចង់ក្លាយជាដៃគូរពិតប្រាកដ ស្មោះត្រង់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែរីកចំរើន។ អូស្រ្តាលី សប្បាយរីករាយក្នុងការដែលកម្ពុជា បានបង្កើនតួនាទីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប ។

លោកជំទាវ ឧត្តមសេនីយ៍ទោ Ruth EISLEY បានបង្ហាញអារម្មណ៍មោទនភាពជាខ្លាំង ដែលឃើញកងកម្លាំងមួកខៀវនារីច្រើនក្នុងប្រតិបត្តិការរក្សាសន្តិភាព ដ្បិតការចូលរក្សាសន្តិភាពដំបូង គឺមានតែលោកជំទាវម្នាក់គត់ជានារី ក្នុងតំបន់បេសកកម្ម។ លោកជំទាវសង្ឃឹមថា យោធិននារីទាំងអស់ នឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងប្រតិបត្តិការរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានប្តេជ្ញាខ្ពស់ បន្តសកម្មភាពជាអាទិភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព និង ពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្ម អ.ស.ប ដែល និន្នាការនេះក៏ស្របគ្នានឹងការលើកឡើងរបស់លោក អានតូនីញូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប ដោយបានសង្កត់ធ្ងន់លើកិច្ចប្រតិបត្តិការរក្សាសន្តិភាព និង សន្តិសុខក្នុងលោក។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩,២០៥នាក់ ក្នុងនោះ នារីចំនួន ៧២៦នាក់ ទៅកាន់បេសកកម្មចំនួន ១២ ក្នុងប្រទេសចំនួន ១០មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើ ជំនាញសំខាន់ៗ ដូចជា បោសសំអាតមីន, កំទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ៕

អត្ថបទដែលជាប់ទាក់ទង