**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន

គណៈកម្មាធិការៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង ណែនាំ ៦ចំណុច ពីការរៀបចំប្រារព្ធបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣


ភ្នំពេញ៖ គណៈកម្មាធិការៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង បានធ្វើការណែនាំ ៦ចំណុច ពីការរៀបចំប្រារព្ធបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខ មរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្ដែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើម បានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូណ៌ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។

ដើម្បីចាត់តាំងរៀបចំពិធីបុណ្យនេះឱ្យបានមហោឡារិក ស័ក្តិសមទៅនឹងអត្ថន័យដ៏ជ្រាលជ្រៅ ដូច មានអត្ថន័យខាងលើ គណៈកម្មាធិការៀបចំបុណ្យជាតិអន្តរជាតិខេត្តកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ព្រឹក នៅទីធ្លាខាងមុខក្នុងបរិវេណសាលាខេត្ត និងដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោម៖

១-រដ្ឋបាលក្រុង ស្រុក ត្រូវចូលរួមពិធីមីទ្ធិងមហាជនមួយនៅទីធ្លាខាងមុខក្នុងបរិវេណសាលាខេត្ត ក្នុងកម្រិតរូបភាពមួយដ៏មហោឡារិកស័ក្តិសមទៅនឹងកិត្តិយសប្រទេសជាតិ និងខេត្ត។ ទន្ទឹមនឹងនេះត្រូវចាត់ តាំងឲ្យមានការតាំងព្រះឆាយាល័ក្ខណ៍(ទាំងបីព្រះអង្គ) និងតុបតែងលម្អផ្កាភ្ញីភ្លើងពណ៌ ក្បូរក្បាច់រចនា ចងទង់ជាតិ ចងបដាពាក្យស្លោក ព្រមទាំងបំផុសម្ចាស់សហគ្រាស និងប្រជាពលរដ្ឋ ឲ្យចងទង់ជាតិ បានគ្រប់ទី តាំង និងគ្រប់គេហដ្ឋាន និងចាត់តាំងគណៈប្រតិភូឡើងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅក្នុងកម្មវិធី ន ពិធីអង្គមីទ្ទិងមហាជន នៅទីកន្លែងប្រារព្ធពិធី និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងដំណើរការពិធីប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៧០ នៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទឆ្នាំ២០២៣ ឲ្យបានតាមការកំណត់។ ទន្ទឹមនឹងនេះ ត្រូវចាត់តាំងឲ្យមានការសម្អាតសួនច្បារ និងទីសាធារណៈ ព្រមទាំងសហការលាបលន គំនូសចិញ្ចើមផ្លូវ ទ្រូងផ្លូវក្នុងក្រុង តាមការដែលអាចធ្វើទៅបាន ឲ្យអស់លទ្ធភាព និងចាត់តាំងអញ្ជើញក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង និងប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីតាមចំនួនកំណត់។

២-គ្រប់មន្ទីរវិស័យ អង្គភាពជំនាញ និងទីបញ្ជាការដ្ឋានកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវចាត់ តាំងគណៈប្រតិភូដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅក្នុងកម្មវិធីនៃពិធីអង្គមីឝ៊ិងមហាជន នៅទីកន្លែងប្រារព្ធ ពិធី និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះគ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវចាត់តាំងឲ្យមានការដាក់តាំង ព្រះឆាយាល័ក្ខណ៍ (ទាំងបីព្រះអង្គ) តុបតែងលម្អភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ទង់ក្អែប ទង់ជ្វាលា តាមអង្គភាពរបស់ខ្លួន ព្រមទាំងចាត់តាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត យុវជនឲ្យបាន ចូលរួមក្នុងអង្គពិធីមីទ្ទិង ដើម្បីអបអរពិធីបុណ្យដ៏ថ្លៃថ្លាឧត្ដុង្គឧត្តមនេះ។

៣-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវណែនាំគ្រប់វត្ដអារាមឲ្យរៀបចំអបអរសាទរពិធីបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដោយមានវត្តមានព្រះសង្ឃ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា តាជី យាយជី ចូលរួមឲ្យបានច្រើន និងដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ” តុបតែងលម្អទង់ជាតិ ទង់សាសនា បដាពាក្យស្លោក។

៤-មន្ទីរព័ត៌មានខេត្ត ត្រូវចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ស្តីពីព្រះរាជសកម្មភាពនៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះបរម រតនកោដ្ឋ” ពិសេសព្រះរាជជីវប្រវត្តិ នៃការដណ្ដើមឯករាជ្យជាតិពីអាណានិគមន៍និយមបារាំង កាលព្រះអង្គ មានព្រះជន្មគង់នៅ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឲ្យបានទូលំទូលាយ។

៥-ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវដាក់ចេញនូវផែនការ ណែនាំជាក់ស្តែងដល់អង្គភាពក្រោមឱវាទគ្រប់ក្រុង ស្រុក ដើម្បីធានាសុវត្ថិភាព សេចក្តីសុខក្សេមក្សាន្ត និង សេចក្តីសប្បាយរីករាយជូនប្រជាពលរដ្ឋយើងនៅទូទាំងខេត្ត។

៦-រាល់ការរៀបចំពិធី ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និង ការពារជំងឺកូវីដ-១៩ និងអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដោយបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ក្នុងអំឡុងពេលពិធី។គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត សង្ឃឹមយ៉ាងមុតមាំថា គ្រប់កម្លាំងមានសមត្ថកិច្ច ក្រុង ស្រុក មន្ទីរអង្គភាព នឹងចាត់តាំងរៀបចំអនុវត្តទៅតាមខ្លឹមសារនៃសេចក្ដីណែនាំនេះដូចបានកំណត់ខាង លើ និងកម្មវិធីសង្ខេប បញ្ជីពាក្យស្លោកសម្រាប់ប្រើក្នុងពិធីបុណ្យ ព្រមទាំងបញ្ជីសមាសភាពដូចមានជូនភ្ជាប់ មកជាមួយ ឲ្យទទួលបាននូវលទ្ធផលល្អប្រសើរស្របតាមសេចក្ដីណែនាំនេះ និងគោលការណ៍ណែនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាឲ្យបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង