ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនសកម្មភាពទាក់ទាញទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរ ឲ្យបានកាន់តែល្អប្រសើរ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនសកម្មភាពទាក់ទាញទេសចរណ៍ ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរ ឲ្យបានកាន់តែល្អប្រសើរ ។