**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**លោកមេធាវី សាំង វណ្ណៈ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម»**ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»**ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន**ក្រុមហ៊ុនធំៗទាំង ៦ បានរៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**ប្រតិភូកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ធ្វើទស្សនកិច្ចមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ**សប្ដាហ៍ទី១ នៃខែមករា ឆ្នាំនេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៩០ករណី និងសម្រេចអនុញ្ញាតបាន ៧៨ករណី**មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំវៀតណាម និងកម្ពុជា ចូលជួបសម្ដែងការគួរសម**អភិបាលខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង របស់វៀតណាម

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ពាក្យថា អ្នកចេះដឹងគឺសំដៅលើអ្នកដែលមានចំណេះដឹង និងចំណេះធ្វើ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ពាក្យថា អ្នកចេះដឹងគឺសំដៅលើអ្នកដែលមានចំណេះដឹង (Knowledge)និងចំណេះធ្វើ(Knowhow)។

ឯកឧត្តមបានលើកឡើងបែបនេះខណៈ អញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ឯកឧត្តមបានថ្លែងថា ពាក្យចេះដឹង គឺបានមកពីពាក្យថាចេះ គឺជាចំណេះដែលចេះមកពីរៀន ហើយពាក្យថា ដឹង បានមកពីការអនុវត្តជាក់ស្តែងពីបទពិសោធន៍និងដឹងពីប្រភពនានា។ យើងរៀនចេះពីសាលាមិនប្រាកដថាអាចធ្វើកិច្ចការបានល្អនោះទេប្រសិនបើយើងមិនបាន ដឹង ថាកិច្ចការចាប់ផ្តើមចេញពីចំណុចណាទៅបញ្ចប់នៅចំណុចណានោះទេ។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមបានថ្លែងបន្តទៀតថា ការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើដល់អ្នកជំនាន់ក្រោយបន្តវេន គឺជាការងារចាំបាច់ដើម្បីឆ្ពោះទៅរកសុក្រឹតកម្មបរិស្ថានកិច្ច ដែលជាភារកិច្ចចម្បងរបស់ក្រសួង ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

ទន្ទឹមនោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សានេះអោយចេះធ្វើការងារជាក្រុម ហើយឯកឧត្តមបានលើកឡើងពីប្រសាសន៍ដឹកនាំរបស់រៀមច្បងថ្នាក់ដឹកនាំមួយរូបដែលបានណែនាំថា កុំដណ្តើមគ្នាពូកែ តែត្រូវចេះជួយគ្នាអោយពូកែ ត្រូវចែកគ្នាពូកែ នោះយើងនឹងពូកែទាំងអស់គ្នា។ នេះគឺជាទស្សនៈនៃការធ្វើការងារជាក្រុម។ យើងទាំងអស់គ្នាទាំងអ្នកជំនាន់មុនទាំងអ្នកជំនាន់ក្រោយត្រូវពួតដៃគ្នាធ្វើការសម្រេចឲ្យបានលទ្ធផលល្អ ដើម្បីទាញបង្វិលកង់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ឲ្យមានចលនាទៅមុខបានលឿន។

សូមរម្លឹកជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) មានរយ:ពេល ១០ថ្ងៃ ក្នុងគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប លើរចនាសម្ព័ន្ធ និងការប្រព្រឹត្តិទៅរបស់ក្រសួងបរិស្ថាន ការងាររដ្ឋបាល កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍចំណេះដឹង ព័ត៌មានបរិស្ថាន និងការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង