ឯកឧត្តម អ៊ួង ចន្ធី សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សតកម្ពុជា ក្នុងឱកាសខួបលើកទី១៩ នៃព្រះរាជពិធីឡើងគ្រង ព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖ ឯកឧត្តម អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីជាសម្បត្តិរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសខួបលើកទី១៩ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឈានចូលមកដល់នាពេល ខាងមុខនេះ ទូលព្រះបង្គំខ្ញុំ សូមសម្តែងនូវ កតញ្ញូតាធម៌ និងសូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏ត្រជាក់ត្រជំសម្បូរណ៍សប្បាយសម្រាប់មាតុភូមិអង្គរដ៏បវរ និងប្រជារាស្ត្រខ្មែរអង្វែងរៀងទៅ។
ឆ្លៀតក្នុងឱកាសនេះទូលព្រះបង្គំ សូមលើកហត្ថប្រណម្យ ប្រសិទ្ធពរបវមហាប្រសើរ ឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រកាសថ្វាយចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រមទាំងញាតិវង្សានុវង្ស សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕