**អ៊ីរ៉ង់​បដិសេធ​គម្រោង​សម្លាប់​លោក Trump**លោក ពូទីន យល់ព្រមលើសម្ព័ន្ធភាពថ្មីជាមួយកូរ៉េខាងជើង**យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសលីបង់**ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី**អង្គការសហប្រជាជាតិ៖ អ្នកបាត់បង់ជីវិត នៅតំបន់ហ្គាហ្សា ៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ

លោកជំទាវ លឹម រស្មី សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សតកម្ពុជា ក្នុងឱកាសខួបលើកទី១៩ នៃព្រះរាជពិធីឡើងគ្រង ព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីជាសម្បត្តិរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសខួបលើកទី១៩ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឈានចូលមកដល់នាពេល ខាងមុខនេះ ទូលព្រះបង្គំខ្ញុំ សូមសម្តែងនូវ កតញ្ញូតាធម៌ និងសូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏ត្រជាក់ត្រជំសម្បូរណ៍សប្បាយសម្រាប់មាតុភូមិអង្គរដ៏បវរ និងប្រជារាស្ត្រខ្មែរអង្វែងរៀងទៅ។

ឆ្លៀតក្នុងឱកាសនេះទូលព្រះបង្គំ សូមលើកហត្ថប្រណម្យ ប្រសិទ្ធពរបវមហាប្រសើរ ឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រកាសថ្វាយចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រមទាំងញាតិវង្សានុវង្ស សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង