សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន គឺនៅជាប់ជាមួយបងប្អូនជានិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។
ការថ្លែងរបស់សម្តេចធិបតី បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ៕