**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមប្រឡងបាក់ឌុប

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អទាំងអស់គ្នា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជូនពរឲ្យ សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងស្រុកបវេល ក៏ដូចជានៅទូទាំងប្រទេស ប្រលងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ៕

ក្នុងឱកាសនោះដែរលោក សួន វែង ប្រធាន ស.ស.យ.ក ស្រុកបវេល បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបវេលតែងតែខិតខំស្វះស្វែងរកអាហារូបករណ៍ជូនប្អូនៗបើទោះបីជាប្អូនៗប្រឡងជាប់ឬធ្លាក់ក៏ដោយ ដើម្បីឱ្យមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនានាក្នុងខេត្តក៏ដូចជាទីក្រុងភ្នំពេញផងដែរ អាហារូបករណ៍ទាំងនោះបានមកពីសំណាក់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល រួមមានអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក០៣ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង អាហារូបករណ៍របស់សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រតាមរយៈឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទាំងបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតបច្ចេកទេសវិជ្ជាជីវៈទី១ នៅសកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងខេត្តបាត់ដំបង ។

ប្រធាន ស.ស.យ.ក ស្រុកបវេល បញ្ជាក់ថា កាលពីឆ្នាំសិក្សា២០២១-២០២២នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៥៨១ នាក់ ស្រីចំនួន ៣៣០ នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២ សរុបចំនួន ៤១៨ នាក់ ស្រីចំនួន ២៥២ នាក់ ក្នុងនោះនិទ្ទេស A សរុប ០១ នាក់ ស្រី ០០ នាក់ និទ្ទេស B សរុប ៣៤ នាក់ ស្រី ១៨ នាក់ និទ្ទេស C សរុប ៨២ នាក់ ស្រី ៥៨ នាក់ និទ្ទេស D សរុប ១៣៧ នាក់ ស្រី ៨៧ នាក់ និងនិទ្ទេស E សរុប ១៦៤ នាក់ ស្រី ៨៩ នាក់ ស្មើនឹង ៧១.៩៤% បើធៀបនឹងថ្នាក់ខេត្ត ៦៨.២៥% ខ្ពស់ជាង ៣.៦៩ % ហើយបើធៀបនឹងថ្នាក់ជាតិ ៧២.៣៣% ក្រោម ០.៣៩% ហើយបើធៀបទៅនឹងឆ្នាំសិក្សា២០២០-២០២១ ៦២.៨៩% យើងកើនបាន ៩.០៥%។ ដោយឡែកក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៦៨៦ នាក់ ស្រីចំនួន ៤០៤ នាក់ កើនលើសឆ្នាំសិក្សាមុនចំនួនសរុប ១០៥ នាក់ ស្រី ៧៤នាក់ដើម្បីត្រៀមឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នៅទីរួមខេត្តបាត់ដំបង ។ ដើម្បីលើកកម្ពស់វិស័យអប់រំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស.ស.យ.កស្រុកបវេល និងវិទ្យាល័យទាំង២បានរៀបចំវគ្គបំប៉នដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ខែសីហា មកដល់ចុងខែតុលានេះ មានរយៈពេលជាងពីរខែលើ៥មុខវិជ្ជា៖ ភាសាខ្មែរ គណិត រូប គីមី និងជីវវិទ្យា ក្រោមការជួយឧត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របន្ថែមដល់លោកគ្រូ អ្នកគ្រូចំនួន១០នាក់ក្នុងម្នាក់ៗ១០០ដុល្លារ។

លើសពីនេះទៀតនោះ ក្នុងនាមការិយាល័យអបរំ យុវជន និងកីឡាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបវេល គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ដែលជានិច្ចជាកាលឯកឧត្តមប្រធាន តែងតែឧបត្ថម្ភ គាំទ្រ និងបានផ្តល់ឱកាស និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សក្នុងស្រុកមិនដែលខកខានមួយឆ្នាំណាឡើយ ហើយជាពិសេស សូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម អ៊ួង ចន្ធី ប្រធានក្រុមការងារថ្នាក់ជាតិគាំទ្រយុវជនស្រុកបវេល ដែលបានយកចិត្តទុកដាក់ចំពោះយុវជន យុវសិស្ស និងបានគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារៈ និងថវិកា ៕

អត្ថបទដែលជាប់ទាក់ទង