លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៧ ខែតុលា រកឃើញយានយន្តល្មើសចំនួន ៣៧៥គ្រឿង ត្រូវបានផាកពិន័យ
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧០៣គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៥៣គ្រឿង និងម៉ូតូ ៦៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូចំនួន ៣៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣០,៦១៤គ្រឿង រថយន្តធំ ៤១០គ្រឿង រថយន្តតូច ៥,២០៤គ្រឿង ម៉ូតូ ២៥,០០០គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៥៦៣គ្រឿង, រថយន្តធំ ៨៧គ្រឿង, រថយន្តតូច ១,៣២៣គ្រឿង និងម៉ូតូ ៨,១៥៣គ្រឿង (៨,១៥៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕