**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី

បុណ្យអុំទូករយៈពេល២ថ្ងៃ ក្នុងខេត្តបាត់ដំបង ទាក់ទាញអ្នកចូលរួមបានជាង ១លាននាក់

ភ្នំពេញ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានថ្លែងឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបដែលធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣បានបញ្ចប់ទៅដោយជោគជ័យ និងទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនកុះកររហូតដល់ជាង១លាននាក់។

លោក ហម អរុណ បញ្ជាក់ថា កំណើនភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់មកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូកឆ្នាំនេះដោយសារការរៀបចំបានយ៉ាងល្អរបស់រដ្ឋបាលខេត្តដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកត្តាសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ជាពិសេសសមិទ្ធផលបង្កើតឡើងថ្មីៗនៅកណ្ដាលក្រុងបាត់ដំបងមានដូចជាសំណង់វិមានឯករាជ្យ សួនច្បារប្រណីតៗមានទម្រង់ជា Smart Gardenនៅមាត់ស្ទឹងសង្កែដ៏ទាក់ទាញមិនធ្លាប់មាន។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានបង្ហាញការកត់សម្គាល់ថា ពិធីបុណ្យអុំទូកឆ្នាំនេះរៀបចំបានយ៉ាងល្អមានភាពទាក់ទាញខ្លាំងមែនទែនដែលអន្ទងចិត្តមនុស្សម្នាមកពីគ្រប់ទិសទីឱ្យមកទស្សនាកម្សាន្ត។ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីបុណ្យអុំទូកឱ្យបានរៀងៗរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង