**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

អភិបាលខេត្តស្ទឹងត្រែង ផ្ដល់យោបល់ ៥ចំណុច ដើម្បីធានាបានគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្ដល់មតិយោបល់លើកិច្ចការងារសំខាន់ៗចំនួន ៥ចំណុច ក្នុងគោលបំណងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ ជាពិសេស សេវាយុត្តិធម៌សង្គម និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ។

ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ក្នុង​ឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តចំពោះស្ថាប័ន អង្គភាព ផ្នែកមានសមត្ថកិច្ចនិងមន្ត្រីរាជការទាំងអស់នៃខេត្តស្ទឹងត្រែង ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មឥតរួញរា ក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព មានភាពរស់រវើក រីកចម្រើនទាំងជីវភាពរស់នៅ និងសុខដុមរមនា ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និងដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង។

ឆ្លៀតក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនូវអំណរគុណជាអនេកប្បការចំពោះឯកឧត្តម យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ជេត ខេម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ឯកឧត្ដមទាំងពីរ ក៏ដូចជាសហការី តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង លើក្របខ័ណ្ឌកិច្ចការតុលាការ និងយុត្តិធម៌សង្គម ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងអាណត្តិការងារ ដើម្បីជាមូលដ្ឋាន សម្រាប់ការបន្តដឹកនាំស្ថាប័នមួយនេះឱ្យកាន់តែជោគជ័យបន្ថែមទៀត ស្របតាមសំណូមពរការងារ និងគោលនយោបាយស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ជាមួយគ្នានោះឯកឧត្ដម ក៏បានអបអរសាទរឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងឯកឧត្ដម កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលបានប្រកាសឱ្យចូលកាន់មុខតំណែង នាថ្ងៃនេះ។

ជាមួយនឹងអង្គពិធីដ៏មានអត្ថន័យនេះ ក្នុងគោលបំណងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ ជាពិសេស សេវាយុត្តិធម៌សង្គម និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានរួមចំណែកជាមតិនូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១-ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងចំណោមថ្នាក់ដឹកនាំអង្គភាពទាំងអស់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការ លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និង ពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់ មន្ត្រីនៅក្នុងបំពេញតួនាទី ភារកិច្ច ក្នុងការផ្តល់សេវាផ្នែកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។

ទី២-ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ របស់រាជារដ្ឋាភិបាលកម្ពុជា ការដឹកនាំអនុវត្តគោលនយោបាយនានា ក្នុងការដឹកនាំការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ រួមទាំងការប្រយុទ្ធប្រឆាំងឱ្យបានជាដាច់ខាតចំពោះភាពអសកម្ម ជាពិសេសត្រូវ ចូលរួមទប់ស្កាត់ឱ្យខាងតែបាននូវអំពើពុករលួយ ដើម្បីផ្តល់សច្ចៈធម៌ជូនសង្គមជាតិ និង ប្រជាជន។

ទី៣-ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទប្បញ្ញត្តិច្បាប់ ប្រកបដោយការទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ យកចិត្តទុកដាក់ដឹកនាំអង្គភាពមួយនេះឱ្យមានការរីកចម្រើនជាសារវន្ត ពិសេសត្រូវពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវា ការបង្កើនជំនឿសេចក្តីទុកចិត្ត និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើងនៅក្នុងសង្គម។

ទី៤-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយស្ថាប័ន មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត ពិសេសត្រូវបង្កើនកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការល្អ ជាមួយ អាជ្ញាធរខេត្ត និងផ្នែកមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងនគរបាលយុត្តិធម៌ទាំងអស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយមិនត្រូវដុតឱ្យខ្លោចរោយឱ្យឆៅ នោះឡើយ ដើម្បីសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចការទាំងឡាយក្នុងវិស័យយុត្តិធម៌ និងដើម្បីឱ្យប្រជា ពលរដ្ឋចូលរួមគាំទ្រក្នុងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងសង្គម។ទី៥-សហការផ្ដល់ព័ត៌មាន អំពីលទ្ធផលការងារទាំងឡាយណាដែលស្របតាម គោលការណ៍កំណត់ ច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តិជាធរមាន មករដ្ឋបាលខេត្ត ជា ប្រចាំ ដើម្បីមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ ជូនទៅរាជរដ្ឋាភិបាល និងសុំការផ្តល់ អនុសាសន៍ដឹកនាំតាមការចាំបាច់។

ទន្ទឹមគ្នានោះដែរឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា សាលាដំបូងខេត្ត អយ្យការអមសាលាដំបូង និង លេខាធិការដ្ឋាននៃសាលាដំបូងខេត្ត ព្រមទាំងអង្គភាពចំណុះ យកចិត្តទុកដាក់បំពេញ ការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួន ឱ្យទទួលបាន ជោគជ័យ តាមបំណងប្រាថ្នារបស់ស្ថាប័ន និងបានផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាក់ជាពុំខាន ៕

អត្ថបទដែលជាប់ទាក់ទង