រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា
ភ្នំពេញ៖ នៅថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា។
អង្គប្រជុំក៏បានស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររបស់ក្រសួងផងដែរ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង និងប្រធាននាយកដ្ឋានជំនាញទាំងអស់ សរុប ៥៤រូប នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ដែលស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕