អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជម្រុញកិច្ចការងារបោះបង្គោលព្រំដី ជូនដល់ក្រុមហ៊ុន សាម៉ានេអា ឯ.ក ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជម្រុញកិច្ចការងារបោះបង្គោលព្រំដី ទំហំ៤១៤ហិកតា ជូនដល់ក្រុមហ៊ុន សាម៉ានេអា ឯ.ក (SAMANEA CO., LTD) ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគប្ដូរចំណាត់ថ្នាក់ដី ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិ ឯកជនរបស់រដ្ឋ លើផ្ទៃដីទំហំ៤១៤ (បួនរយដប់បួន)ហិកតា ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិ និងរុក្ខ-ទេសចរណ៍ ដែលផ្សារភ្ជាប់នឹងទឹកដី ៕