គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហៅភាគីពាក់ព័ន្ធ មកដោះស្រាយករណីប្រើពាក្យរើសអើងភេទទី៣ ដោយទទួលបាននូវលទ្ធផលជាវិជ្ជមាន
ភ្នំពេញ៖ ឯកឧត្ដម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅភាគីពាក់ព័ន្ធ មកដោះស្រាយករណីប្រើពាក្យរើសអើងភេទទី៣ ដោយទទួលបាននូវលទ្ធផលជាវិជ្ជមាន។
កិច្ចប្រជុំពិភាក្សាសម្របសម្រួលនេះធ្វើឡើង ដោយលោក អ៊ូ ប៉ុណ្ណារ៉ាត់ (ហៅនាយក្រឹម) ដើម្បីមកបកស្រាយលើករណីប្រើពាក្យរើសអើងភេទទី៣ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ព្រឹក នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។