ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយ លោកស្រី Jyotsana Varma នាយិកាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ជំនួបនេះ ផ្តោតសំខាន់លើការពិភាក្សាពិគ្រោះយោបល់ទាក់ទងនឹង គម្រោងអភិវឌ្ឍការគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង និងការងារផ្សេងៗទៀតដូចជា ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និងឯកសារគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកកខ្វក់ និងលើកកម្ពស់អនាម័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ៕