អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំណោយមនុស្សធម៌ពី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត រួមមាន៖ថវិកា ៤,០០០,០០០រៀល, អង្ក ២,០០០គីឡូ, ទឹកសុទ្ធ ៣៧កេស, មី ៤៩កេស, ទឹកផ្លែឈើ ៣៧កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៉ីវ ៧យួរ, និងសម្ភារៈមួយចំនួនទៀត។
ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជគុណ ព្រះអនុគុណក្នុងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមេគណខេត្ត និងព្រះអនុគណនៅតាមបណ្តាវត្តនានាដែលបានឧបត្តម្ភនៅសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីទុកចាត់ចែងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៕