ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១៨០០០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕