បេសកកម្មវិទ្យាសាស្ត្រអង់តាក់ទិកលើកទី ៤០ របស់ចិនចាប់ផ្តើមហើយ
សៀងហៃ៖ក្រុមបេសកកម្មវិទ្យាសាស្ត្រអង់តាក់ទិកទី ៤០ របស់ប្រទេសចិន បានចេញដំណើរកាលពីព្រឹកថ្ងៃពុធ ដោយចាប់ផ្តើមបេសកកម្មដែលរំពឹងថានឹងមានរយៈពេលជាង ៥ ខែ។
នេះជាលើកទីមួយហើយដែលបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅអង់តាក់ទិករបស់ចិននឹងត្រូវអនុវត្តដោយនាវាបីគ្រឿង។
នាវាបំបែកទឹកកក Xuelong និង Xuelong ២ Snow Dragon និង Snow Dragon ២ បានចេញដំណើរពីទីក្រុងសៀងហៃ ខណៈដែលកប៉ាល់ដឹកទំនិញ Tian Hui ចាកចេញពី Zhangjiagang ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។