**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប បានតៀមរួចរាល់ហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងឱ្យថឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ដើម្បីរួមចំណែកក្នុងការថែរក្សា និង លើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាការផ្ដល់ឱកាសជូន ប្រជាជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរ ទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីដូចជា ការប្រណាំងទូកពាក់ កណ្តាលផ្តាច់ព្រ័ត្រ ពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក។

លោកបន្តថា ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងវិស័យឯកជននានា រៀបចំកម្មវិធីមួយចំនួនទៀតរួមមាន៖ ការជិះទូក កម្សាន្ត ផ្សារទឹក ការតាំងពិព័រណ៍ផលិតផលផ្សេងៗ ព្រមទាំង មានការប្រគំតន្ត្រី សិល្បៈ បុរាណសម័យ និងការប្រកួតប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យនេះ កាន់តែមានភាព អធិកអធម ថែមទៀត។

លោកប្រធានមន្ទីរបន្ថែមថា ក្រៅពីកម្មវិធីដែលបានរៀបចំ នៅឯតាមគោលដៅទេសចរណ៍ សំខាន់ៗក្នុងខេត្តសៀមរាប ក៏បានតៀមរួចរាល់ហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរក្នុង ឱកាសបុណ្យអុំទូក ដូចជា នៅតំបន់រមណីយដ្ឋានអង្គរ តំបន់ភ្នំគូលែន តំបន់ក្នុងក្រុង សៀមរាប និងតំបន់បឹងទន្លេសាបជាដើម។ ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការណែនាំឱ្យ ម្ចាស់កន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មិនឱ្យធ្វើការដំឡើងថ្លៃនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាបបានសប្បាយ និងពេញចិត្តចំពោះការផ្តល់សេវា ទេសចរណ៍។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញ បាន ចំនួន៧១ភាគរយ នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើក ឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥ភាគរយ ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១ភាគរយ ខណៈ ដែលចំនួនទេសចរដែលមកដល់ខេត្តសៀមរាបវិញ មានជើងហោះហើរចូល ចំនួនជាង ២០ជើងក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២,០០០ ទៅ ២,៦០០នាក់។ ភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនា រមណីយដ្ឋាន អង្គរមានចំនួនសរុប ប្រមាណ ៥៤ម៉ឺននាក់ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង