**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញទស្សនកិច្ចស្វែងយល់ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គម នៅស្រុកពាមរក៍ ខេត្តព្រៃវែង**ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២**គណៈប្រតិភូ កោតសរសើរចំពោះការបដិសណ្ឋារកិច្ចរបស់កម្ពុជា និងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន-ពលទាហាន**សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់**អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន ​កងពលតូច​ថ្មើរជើងលេខ៥១**រដ្ឋមន្ត្រីសុខាភិបាល ឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពមួយចំនួន នៅទឹកដីខេត្តសៀមរាប ទាំងយប់**មណ្ឌលអប់រំកែប្រែទី៤ ចេញលិខិតបំភ្លឺព័ត៌មានស្តីពី ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)**ក្រសួងបរិស្ថាន ប្រកាសបដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា**ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ព្រឹត្តការណ៍និងគោលការណ៍សំខាន់ដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល**សម្តេចធិបតី៖ ទឹកដីកម្ពុជា ដែលធ្លាប់ជាវាលមីន ឥឡូវក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ**សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ**សម្តេចធិបតី៖ ប្រាកដណាស់ទាំងអ្នកវិនិយោគ និងទេសចរ នឹងមិនមកប្រទេស មានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ**ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ កសាងឡើងក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ**ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត**សម្តេចធិបតី៖ ផ្ទៃដីប្រមាណ ៨០% ដែលបោសសម្អាតគ្រាប់មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម

អភិបាលខេត្តព្រះសីហនុ ដាក់ចេញនូវគោលការណ៍ចំនួន០៥ ដល់អង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

បន្ទាប់ពីកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបទបង្ហាញ និងរាយការណ៍អំពីវឌ្ឍនភាពការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុជូនអង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍មួយចំនួនមានដូចជា៖

ទី១.អង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្តីជូនដំណឹងមួយ ស្តីពីការចុះស្រង់ទិន្នន័យអាជីវកម្មដល់បងប្អូនអាជីវករ ដើម្បីឱ្យពួកគាត់យល់ដឹងពីនីតិវិធី និងអត្ថប្រយោជន៍អំពីការស្នើសុំលិខិតអនុញ្ញាត ឬប័ណ្ណអនុញ្ញាតអាជីវកម្ម។

ទី២.អង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តចុះត្រួតពិនិត្យស្រង់ទិន្នន័យអាជីវកម្មក្នុងក្រុងព្រះសីហនុបន្តទៀត ដោយត្រូវធ្វើការងារប្រកបដោយភាពទន់ភ្លន់ បត់បែន ចុះផ្សព្វផ្សាយ និងចុះពន្យល់ណែនាំ បងប្អូនអាជីវករពីអត្ថប្រយោជន៍នៃការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ក៏ប៉ុន្តែអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំមានលិខិតបញ្ជាបេសកកម្ម ដោយកំណត់ពេលវេលា ឈ្មោះទីតាំងអាជីវកម្មដែលត្រូវចុះ និងចំនួនបញ្ជាក់ឯកសារដែលត្រូវពិនិត្យ ដើម្បីអាជីវកម្មបានត្រៀមខ្លួនទុកជាមុន ហើយក្រុមការងារក៏ចំណេញពេលវេលា និងមានតម្លាភាព។

ទី៣.រាល់អាជីវកម្មដែលមិនបានចូលរួមសហការ ត្រូវធ្វើការអប់រំណែនាំដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងរាយការណ៍មកឯកឧត្តមអភិបាលផ្ទាល់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។

ទី៤.បញ្ហាអាជីវកម្មស្នើសុំជាកញ្ចប់ ក្នុងកំឡុងពេលរង់ចាំគោលការណ៍ណែនាំពីក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយត្រូវឱ្យពួកគាត់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណណាដែលមានអានុភាពធំជាងគេ។

ទី៥.ចំពោះសេវាបរិស្ថានដែលប្រជាពលរដ្ឋយល់ច្រឡំជាមួយសេវាប្រមូលសម្រាមរបស់ក្រុមហ៊ុនឯកជន KSWM មន្ទីរបរិស្ថានខេត្ត ត្រូវខិតខំធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីកាតព្វកិច្ច នៃការស្នើសុំធ្វើអាជីវកម្មបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំចំពោះមន្ទីរបរិស្ថាន ស្តីពីការជំរុញសេវាបរិស្ថានបន្ថែមទៀត ត្រូវត្រួតពិនិត្យទីតាំងណាខ្លះដែលមានអាងប្រព្រឹត្តកម្ម ហើយកន្លែងណាខ្លះមិនទាន់មានអាងប្រព្រឹត្តកម្ម រួចតំឡើងផែនទីដោយកំណត់ពណ៌បៃតងសម្រាប់ទីតាំងមានអាងប្រព្រឹត្តកម្ម និងពណ៌ក្រហមសម្រាប់ទីតាំងដែលមិនទាន់មាន ដើម្បីធ្វើការគ្រប់គ្រង និងពិនិត្យគុណភាពអាងប្រព្រឹត្តកម្មនៅតាមទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ។ យើងចាំបាច់ត្រូវចុះធ្វើការពន្យល់ណែនាំ ដើម្បីរួមគ្នាគ្រប់គ្រងសំណល់រឹង រាវក្នុងក្រុងព្រះសីហនុឱ្យបានល្អ ជាការចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍តំបន់ឆ្នេរប្រកបដោយចិរភាព និងបៃតង ហើយយើងត្រូវលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបានចូលរួមសហការជាមួយក្រុមការងារចុះស្រង់ស្ថិតិចុះស្រង់ទិន្នន័យអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើទម្រង់ចុះស្រង់ស្ថិតិទិន្នន័យអាជីវកម្មនៅតាមក្រុង ស្រុកនីមួយៗតាមការិយាល័យច្រកចេញចូលតែមួយ ដូចដែលអង្គភាពច្រកចេញចូលតែមួយបាននឹងកំពុងធ្វើ ដើម្បីការគ្រប់គ្រងឱ្យបានកាន់តែល្អ និងជំរុញការចូលរួមថែរក្សាអនាម័យ បរិស្ថាន ហើយយើងត្រូវធ្វើការដោយឥរិយាបទទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រោះយើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង