នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនពុំបានចោលកិច្ចសន្យារបស់ខ្លួនឡើយ ដោយកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីបំរើដល់ប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាពុំបានចោលកិច្ចសន្យារបស់ខ្លួនឡើយ ដោយកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីបំរើដល់ផលប្រយោជន៍របស់ប្រជាជន។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺមិនខុសនោះទេ ព្រោះគោលនយោបាយដឹកនាំ ដើម្បីជាតិ និងប្រជាជន។
សម្តេចធិបតី បានបន្តថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងកំណត់ជោគវាសនារបស់ប្រទេសជាតិ ដូច្នេះត្រូវតែបង្កើនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាអាទិភាព ៕