**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ

អភិបាលខេត្តកំពង់ធំ អញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងបាក់ឌុប និងពិនិត្យស្ថានភាពអាគារសិក្សានៅសាលារៀន ក្នុងក្រុងស្ទឹងសែន

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី០៦-០៧ ខែវិច្ឆិកាខាងមុខនេះ នៅមណ្ឌលវិទ្យាល័យកំពង់ធំ។

តាមរបាយការណ៍លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រលងសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥.៩០៧នាក់ ស្រីចំនួន ៣.២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន ១.២៣៨នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន ៤៦.៦៩នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់អាជ្ងាធរ លោកប្រធានមន្ទីរ និងនាយកសាលា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការប្រឡងអោយដំណើរការរលូន ទាំងផ្នែកការងាររដ្ឋបាល ការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសណ្តាប់ធ្នាប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាគារសិក្សារនៅសាលារៀនចំនួន០២ រួមមានសាលាបឋមសិក្សារកា ស្ថិតនៅសង្កាត់ស្រយ៉ូវ និងសាលាបឋមសិក្សាស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់រទេះ ដោយសារតែសាលាទាំង២នេះ មានកំណើនសិស្ស ហើយចំនួនខ្នងអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងសិក្សារៀបចំគម្រោងដាក់ស្នើទៅកាន់រដ្ឋាភិបាល អំពីការសាងសង់អាគារសិក្សាបន្ថែម ក៏ដូចជាជួសជុលនូវអគារចាស់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពររបស់ លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ៕

អត្ថបទដែលជាប់ទាក់ទង