**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ**សោកស្ដាយ! សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមវេទិកា លើកទី៣ ស្តីពីការអភិវឌ្ឍស្រ្តី និងកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វីក នៅទីក្រុងហុងកុង

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមវេទិកា លើកទី៣ ស្តីពីការអភិវឌ្ឍស្រ្តី និងកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វីក “3rd Asian-African Women’s Development and Cooperation Forum” នៅទីក្រុងហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន។

នៅក្នុងវេទិកានោះ លោកជំទាវកិត្តិបណ្ឌិត ទទួលបានការអញ្ជើញឱ្យចែករំលែកអំពីកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល និងមេរៀនបទពិសោធន៍របស់កម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តី ក្នុងកិច្ចអភិវឌ្ឍន៍ និងវិធានគំាទ្រសិទ្ធិស្រ្តី ក្រោមស្មារតីនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។

នៅក្នុងនោះ លោកជំទាវកិត្តិបណ្ឌិត ក៏បានលើក ឡើងអំពីអភិក្រមឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងការធ្វើបរិវត្តកម្មយេនឌ័រ តាមរយៈការធ្វើស្ថាប័នភារូបនីកម្ម, ការរៀបចំថវិកាឆ្លើយតបយេនឌ័រ និងការពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃលើការងារយេនឌ័រជាដើម។ វិស័យអាទិភាព រួមមាន៖ ១. ការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចដែលគិតគូរសុខុមាលភាព និងសេដ្ឋកិច្ចបៃតង, ២.ពន្លឿនបរិយាបន្នអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ, ៣. ការបន្តលើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សាលើស្រ្តី, ៤. ចូលរួមក្នុងការអភិវឌ្ឍកម្មវិធីគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ និងការសម្រេចការគ្របដណ្តប់សុខភាពសកល, ៥. លើកកម្ពស់ការផ្លាស់ប្តូរគ្នាទៅវិញរវាងប្រជាជនជាមួយប្រជាជាតិផ្សេងទៀត (People to People Exchanges) ព្រមទាំងភាពជាដៃគូនិងកិច្ចសហការក្នុងតំបន់និងអន្តរជាតិ លើការលើកកម្ពស់សមភាពយេនឌ័រ។

នៅក្នុងដំណើរបេសកកម្មនោះ, នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិត ក៏បានអញ្ជើញចូលរួម នៅក្នុងដំណើរទស្សនកិច្ច នៅក្នុងវិមានសភារបស់ក្រុងហុងកុងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង