រួសរាន់ឡើង! ឆៀកចល័តនៅខេត្តតាកែវ ពោធិ៍សាត់ កោះកុង មណ្ឌលគិរី កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ៣ វិច្ឆិកា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ពោធិ៍សាត់ កោះកុង មណ្ឌលគិរី ពីថ្ងៃទី៣០ តុលា – ៣ វិច្ឆិកា ឆ្នាំ ២០២៣។
ក្រសួងបន្តថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕