**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ បន្តធ្លាក់ចុះ១២,៥ភាគរយ គិតត្រឹមបំណាច់ខែកញ្ញា

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អស់ពេល៩ខែមកនេះ ទំហំពាណិជ្ចកម្មកម្ពុជាជាមួយបណ្តាប្រទេសជុំវិញពិភពលោក សម្រេចបានក្នុងទំហំជាង៣៥ពាន់លានដុល្លារ ចំនួននេះធ្លាក់ចុះអស់១២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

បើតាមរបាយការណ៍ដដែល ចាប់ពីខែមករាដល់ខែកញ្ញា កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិគិតជាទឹកប្រាក់ជិត១៧ពាន់លានដុល្លារធ្លាក់ចុះ០,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២​ ដែលកាលនោះសម្រេចបានជាង១៧ពាន់លានដុល្លារ។

ចំណែកការនាំចូលពីបរទេសមកវិញក៏មានការធ្លាក់ចុះដូចគ្នាដែរ ពោលគឺ មានទឹកប្រាក់ជាង១៨ពាន់លានដុល្លារ ធ្លាក់ចុះ៥,៩ភាគរយ ធៀបនឹងឆ្នាំ២០២២ សម្រេចបានជាង១៩ពាន់លានដុល្លារ។

តួលេខនេះក៏បានឱ្យដឹងទៀតថា ទំហំនាំចេញ និងនាំចូលទំនិញរវាងប្រទេសជាដៃគូពាណិជ្ជកម្មមួយផ្នែកធំ ក៏ធ្លាក់ចុះដូចគ្នា ខណៈមានប្រទេសមួយចំនួនទៀតដែលរបាយការណ៍បញ្ជាក់ថា ទំហំពាណិជ្ជកម្មកើនឡើង។

ជាក់ស្តែង ទីផ្សារអាម៉េរិកមានទឹកប្រាក់ជិត៧ពាន់លានដុល្លារ ធ្លាក់ចុះ២ភាគរយ ទីផ្សារវៀតណាមជាង២ពាន់លានដុល្លារ កើនឡើង៣០,៧ភាគរយ ទីផ្សារចិនជាង១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ និងទីផ្សារជប៉ុនជិត៩០០លានដុល្លារ ធ្លាក់ចុះ១,៣ភាគរយ។ ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូសំខាន់ៗមួយចំនួនថយចុះ ក៏ប៉ុន្តែ ប្រទេសចិន នៅតែជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា។

គួរជម្រាបថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង៥៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញកើនឡើងដល់១៨,៧ភាគរយធៀបនឹងឆ្នាំមុន ស្របពេលដែលការនាំចូលកើនឡើង៤,២ភាគរយ។ របាយការណ៍ដដែលនេះបានឱ្យដឹងដែរថា ​ការនាំចេញទំនិញសំខាន់ៗមានដូចជា៖ សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយាន កៅស៊ូ និងអង្ករ។ ហើយទីផ្សារធំៗរួមមាន៖ សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកាណាដា ខណៈទំនិញនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗមានដូចជា​៖ វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារ និងបរិក្ខារសំណង់ យានយន្តម្ហូបអាហារ និងភេសជ្ជៈ ដែលនាំចូលមកពីប្រទេសសំខាន់ៗដូចជា ចិន វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង