សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គិតគូរច្បាស់លាស់ណាស់រឿងខ្ចីបំណុល ដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរច្បាស់លាស់ណាស់រឿងខ្ចីបំណុល ដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលជាការជំរុញសេដ្ឋកិច្ចប្រទេសជាតិ និងបានផលដល់បងប្អូនប្រជាពលរដ្ឋយើង ។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងនោះដែរការវិនិយោគខ្លះ យើងធ្វើជារបៀប BOT (Build Operate and Transfer) ។