សម្តេចធិបតី៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មិនត្រឹមតែចូលរៀនអត់បង់លុយទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មិនត្រឹមតែចូលរៀនអត់បង់លុយនោះទេ ហើយចំពោះអ្នកចូលរៀនពេញម៉ោង នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ មិនត្រឹមតែចូលរៀនអត់បង់លុយនោះទេ ហើយចំពោះអ្នកចូលរៀនពេញម៉ោង នឹងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានចំនួន១០វិស័យ ស្មើនឹង៣៨ជំនាញ។ សម្តេចក៏បានជំរុញឲ្យក្រសួងការងារ បន្ដផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ឲ្យបានគ្រប់ខេត្ដ-ក្រុង ហើយត្រូវរៀបចំនីតិវិធី នៃចុះឈ្មោះចូលរៀន ឲ្យមានភាពងាយស្រួលបំផុត ជូនដល់បងប្អូនដែលចង់ចុះឈ្មោះរៀន ៕