**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវាជូនភ្ញៀវកាន់តែល្អប្រសើរ

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបញ្ជាក់ថាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។

ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  បានលើកឡើងនូវបញ្ហាជាអត្ថិភាពចំនួន៤ធំៗ ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយទៀតត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។

យ៉ាងណា ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ វឌ្ឍនភាពនៃអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន(ស្កេន QR code)នៅច្រកចេញចូលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលាដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។

ថ្លែងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់មន្រ្តីមានសមត្ថកិច្ចទាំងអស់ត្រូវបំពេញតួនាទីភារកិច្ច គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសការពង្រឹងការគ្រប់គ្រងការចេញចូលរបស់អ្នកដំណើរដោយត្រូវប្រាដកថាមានភាពត្រឹមត្រូវតាមបទដ្ឋាននានា។ មួយទៀតផងដែរ មន្រ្តីទាំងអស់ត្រូវត្រៀមសម្ភារៈនិងមធ្យោបាយផ្សេងៗដើម្បីអន្តរាគមន៍ជួយសម្រួលដល់ភ្ញៀវទាន់ពេលវេលា ករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

អ្វីដែលជាការរំពឹងទុកមួយទៀតនោះ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះនឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណ្ឌភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ប្រការនេះទាមទារឱ្យមន្រ្តីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង