**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

មេបញ្ជាការរងបញ្ជាការដ្ឋានកាំភ្លើងធំ៖ កងទ័ពត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារឯករាជជាតិ សន្តិភាព រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី កែវ​ លឹមហាន មេបញ្ជាការរង​ បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ ឯករាជជាតិ ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។

នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ឯកឧត្តមឧត្តមសេនីយ៍ត្រី កែវ​ លឹមហាន មេបញ្ជាការរង​ បញ្ជាការដ្ឋានកាំភ្លើងធំ បានអប់រំផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង និងពលទាហានត្រូវតែយកចិត្តទុកដាក់ខ្ពស់ នូវការងារដែលកំពុងអនុវត្ត ព្រមទាំងត្រៀមកម្លាំង និងរថយន្តដើម្បីការពារពីការប៉ុនប៉ង ពីពួកប្រឆាំងជ្រុលនិយមក៏ដូចជា អនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ក្នុងពេលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៣ និងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ដែលចូលមកដល់ក្នុងពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែវ​ លឹមហាន ក៏បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ ឯករាជជាតិ ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលក្ខណ:ប្រជាធិបតេយ្យ ដែលមាន សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត បេក្ខភាពគណៈបក្សប្រជាជន ជានាយករដ្ឋមន្ត្រី។

ក្រោមការអប់រំណែនាំរបស់ ឧត្តមសេនីយ៍ត្រី​ កែវ​ លឹមហាន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់បញ្ជាការដ្ឋានកាំភ្លេីងធំ បានយកចិត្តទុកដាក់ស្ដាប់ ដើម្បីអនុវត្តឱ្យបានល្អប្រសើរ នូវតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង