ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកតាលោសែនជ័យ ៧៩គ្រួសារ ទទួលបានស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកតាលោសែនជ័យ ចំនួន៧៩គ្រួសារ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រង គ្រោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ស្តារឡើងវិញក្រោយពីទឹកសម្រក ដោយក្នុងមួយគ្រួសារទទួលបាន ១០០គីឡូក្រាម។
ពិធីចែកជូនស្រូវពូជនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលាឃុំតាលោ ស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងប្រដាប់ អាវុធទាំង៣ ។