**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សិក្ខាកាម ២០០នាក់ សិក្សានៅកងពលតូចអន្តរាគមន៍លេខ១៤ បានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ ក្រោយពីសិក្សាអស់ ៩១ថ្ងៃកន្លងមក

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មជំនាន់ទី២៣, វគ្គពង្រឹងវរសេនាតូច និងវគ្គបំប៉នបញ្ជការ ខ. គ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ១៤ ខេត្ត ពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ។

តាមរបាយការណ៍បានឲ្យដឹងថាៈ យោងតាមផែនការហ្វឹកហ្វឺន ឆ្នាំ២០២៣ របស់កងយោធពលខេមរភូមិន្ទ និងតាមផែនការហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការររង មេបញ្ជាការកងទ័ពជើងគោក កងពលតូចអន្តរាគមន៍លេខ១៤ ព្រមទាំងមានការចូលរួមគាំទ្រពីគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក និងកងពលតូចអន្តរាគមន៍លេខ១៤ បានដំណើរការបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ដល់នាយទាហាន នាយទាហាន និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ សិក្សារយៈពេល ៦១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ៧០នាក់ ។

សិក្សាលើខ្លឹមសារមេរៀនរួមមាន៖ ការផលិតមេជីEM
ការផលិតថ្នាំពលបែបធម្មជាតិ, ការដាំដូងក្រអូប, ការចិញ្ចឹមជ្រូក, ការចិញ្ចឹមមាន់, ការចិញ្ចឹមគោ, ការបង្កាត់ និងពង្រីកពូជដំណាំ, ការបណ្ដុះផ្សិតចំបើង, ការបណ្តុះផ្សិតអំបោះ ។ ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាន
-និទ្ទេសល្អ ចំនួន ២០ នាក់ ស្មើនឹង ២៨.៥%
-ទទួលនិទ្ទេសល្អបង្គួរចំនួន ២៨ នាក់ ស្មើនឹង ៤០%
-ទទួលនិទ្ទេសមធ្យមចំនួន ២២ នាក់ ស្មើនឹង ៣១.៥% ។

ដោយឡែកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូច នឹងយុទ្ធដំណើរទ័ព សិក្សារយៈពេល ៩១ ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែ មេសា ដល់ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២៣ មានសិក្ខាកាមចំនួន ៨០នាក់ និងវគ្គហ្វឹកហ្វឺនវគ្គ បំប៉នបញ្ជការ ខ.គ សិក្សារយៈពេល ៩១ ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែ សីហា ដល់ ថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២៣ មានសិក្ខាកាមចំនួន ៥០នាក់ ។

ជំនួសមុខឱ្យយឯកឧត្តម នាយឧត្តសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានចាត់ទុកគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២៣ , វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូច នឹងយុទ្ធដំណើរទ័ព និងវគ្គហ្វឹកហ្វឺនវគ្គ បំប៉នបញ្ជាការ ខ.គ ដែលបានប្រារព្ធពិធីបិទនាឱកាសនេះ ថាជាលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក និងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលតូចអន្តរាគមន៍លេខ១៤ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាលអណត្តិទី៧ តំណាក់កាលទី១ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយផធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៣ បានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង