**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឯឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងឯកឧត្តម គួច ចំរើន ដាំកូនត្នោត១ពាន់ តាមដងផ្លូវល្បឿនលឿន ក្នុងគោលបំណងបំផុសផ្នត់គំនិតអ្នកជំនាន់ក្រោយស្រលាញ់អភិរក្សធនធានធម្មជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ធ្វើការសហការជាមួយអជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ណាផាត ប្រធានក្រុមព្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមកម្មពិធីដាំកូនត្នោត១ពាន់ដើម ជាជំហានទី១ ក្នុងគម្រោង១ម៉ឺនដើម តាមផ្លូវល្បឿនលឿន ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សម្ព័នយុវជនស្រលាញ់សន្តិភាព សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិប្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងច្រើនកុះករ នៅផ្លូវបណ្ឌិត ម៉ុង ឬទ្ធី កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

គោលបំណងក្នុងការដាំកូនត្នោតនាព្រឹកនេះ គឺផ្តោតសំខាន់ទៅលើការបំផុសផ្នត់គំនិតសិស្សនិស្សិត យុវជន យុវនារី ជំនាន់ក្រោយដោយស្រលាញ់សម្បត្តិធម្មជាតិ ក៏ដូចជាការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាអត្តសញ្ណាណជាតិ ជាពិសេសគុណតម្លៃនៃដើមត្នោត។

គួកត់សម្គាល់ផងដែរថា ក្នុងចំណោមរុក្ខជាតិទាំងអស់សុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានគុណតម្លៃច្រើន ព្រោះដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍យ៉ាងច្រើនចាប់តាំងពីឬស រហូតដល់ស្លឹក។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់បន្ថែមថា យោងតាមផែនការគ្រោងទុកដំណាក់កាលទី១ ស្ថានីយ៍បណ្តុះកូនឈើរបស់កសិដ្ឋាន ម៉ុង ឬទ្ធីគ្រុបគ្រោងនឹងបណ្តុះកូនត្នោតចំនួន១ម៉ឺនដើម ប្រសិនបើមានតម្រូវការបន្ថែមកសិដ្ឋាននឹងបន្តបណ្តុះប្រភេទកូនត្នោតនេះបន្តទៀត។

គូសបញ្ជាក់ថា កូនត្នោតដែលបានដាំនៅព្រឹកនេះមានចំនួន១ពាន់ដើម ក្នុងចំណោម១ម៉ឺនដើម នៃផែនការដំណាក់កាលទី១៕

អត្ថបទដែលជាប់ទាក់ទង