**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីប្រវត្តិ និងស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន។ ហើយកន្លងមកនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន ១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន ១ហិចតាកន្លះ និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្ត ស្រុក ឃុំ និងបណ្ដាមន្ទីរ ស្ថាប័នពាក់ព័ន្ធដែលបានគាំទ្រនូវសកម្មភាពជួយដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះស្នាក់នៅមិនសមរម្យ ដើម្បីបានទៅរស់នៅទីនោះ។
បន្ទាប់មក អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឱ្យមានប្រសិទ្ធភាព ហើយនឹងមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់នោះផងដែរ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលខេត្តត្រូវរៀបចំសេចក្តីសម្រេច ដូចតទៅ÷
-ទីមួយ ត្រូវចាត់តាំងអភិបាលរងខេត្ត មួយរូប រួមជាមួយមន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ចំពោះអ្នកដែលបានរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

-ទីពីរ ត្រូវរៀបចំសំណុំបែបបទធ្វើអនុប្រយោគ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលបានកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ និង
-ទីបី ជម្រុញឱ្យមន្ទីរធនធានទឹក ចុះសិក្សាស្រាវជ្រាវ ដើម្បីរកវិធានការរំដោះទឹកកុំឱ្យមានការជន់លិចផ្ទះ និងដីលំនៅឋានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបង្កង្កើនផល ហើយត្រូវបានខូចខាតដំណាំដូចបណ្ដាឆ្នាំកន្លងទៅ និងដូចឆ្នាំនេះទៀត។

អត្ថបទដែលជាប់ទាក់ទង