**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខយោធិន និងចែកអាវរងារ នៅទីបញ្ជាការយោធភូមិភាគពិសេស

ភ្នំពេញ៖ ឯកឧត្តឧត្តមសេនីយ៍ឯក ហ៊ុន ម់ានិត មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខយោធិន និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាននាយទាហានរង និងពលទាហាន នៅទីបញ្ជាការយោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ឲ្យដឹងថា ក្រោមម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស និយាយជារួមដោយឡែកអង្គភាពយោធភូមិភាពពិសេសរបស់យើងខ្ញុំ លោកតែងតែគិតគូរនៅរដូវវស្សាមានអាវភ្លៀង រដូវត្រជាក់មានអាវរងាជារៀងរាល់ឆ្នាំ យើងខ្ញុំដែលជាថ្នាក់ដឹកនាំ នាយ-ពលទាហាន ទាំងអស់ សូមគោរពជូនពរ សម្ដេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ បវរមហាប្រសើរជាម្លប់ដ៏ត្រជាក់ដល់កូនចៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ។

ជាថ្មីម្ដងទៀតជំនួសមុខឲ្យថ្នាក់ដឹកនាំនាយ_ពលទាហាន នៃទីបញ្ជាការយោធភូមិភាគពិសេសទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្ដេជ្ញាស្មោះត្រង់ជឿជាក់ឥតងាករេលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តបោះឆ្នោតគាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី8 និងអាណត្តិបន្តបន្ទាប់ទៀត ។

អត្ថបទដែលជាប់ទាក់ទង