**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី នៅកែវផុស

ព្រះសីហនុ៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្អែកលើការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹកប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ការពង្រឹងវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកទេស ពិសេសការពង្រឹងវិស័យកសិកម្ម ដូច្នេះក្មួយៗមានឱកាសចាប់យកការបណ្តុះបណ្តាលនូវវិស័យកសិកម្ម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយបញ្ចកោណតំណាក់កាលទី១ ផ្តោតសំខាន់លើវិស័យកសិកម្ម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យមានមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២៤ខាងមុខ យើងនិងធ្វើការជ្រើសរើសមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់ ដូចនេះក្មួយៗមានឱកាសចាប់យកការងារនៅតាមឃុំ សង្កាត់របស់ខ្លួន ហើយឃុំ សង្កាត់នីមួយៗត្រូវមានមន្ត្រីកសិកម្មម្នាក់ក្នុងការជួយសម្របសម្រួលដល់ប្រជាកសិកររបស់យើងក្នុងការដាំដុះ ឬធ្វើវារីវប្បកម្ម ទៅតាមឃុំ សង្កាត់ដែលជាតម្រូវការរបស់ឃុំ សង្កាត់នីមួយៗ ដោយសារឃុំ សង្កាត់ខ្លះត្រូវការដាំដុះ ឃុំខ្លះត្រូវការផ្នែកវារីវប្បកម្ម ដូច្នេះឃុំសង្កាត់នីមួយមិនមានតម្រូវការដូចគ្នានោះទេ សូមឱ្យក្មួយៗខិតខំសិក្សារៀនសូត្រដើម្បី យកចំណេះ ជំនាញយកទៅបំរើផលប្រយោជន៍នៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យទទួលបានលទ្ធផលផ្លែផ្កានាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានបញ្ចាក់ ថាសាលាសិកម្មឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ត្រូវបានតំឡើងជាវិទ្យាស្ថានឧត្តមសិក្សានៅឆ្នាំ២០១៨ ទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលនិស្សិតមកពីបណ្តាខេត្តនានា ដោយបានផ្តល់អាហារ និងកន្លែងស្នាក់នៅ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន ២វគ្គរួចមកហើយ ពួកគេទទួលបានការងារទាំងអស់គ្នា មិនមាននិស្សិតណាម្នាក់គ្មានការងារនោះទេ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សា ចង់បំរើការងារនៅក្នុងកសិដ្ឋានរបស់ឧកញ៉ាម៉ុង ឬទ្ធី គឺយើងទទួលយកពួកគាត់ ក៏ប៉ុន្តែនិស្សិតដែលចង់ទៅរកការងារនៅខាងក្រៅ ឬវិលត្រឡប់ទៅតាមខេត្តរបស់គាត់វិញក៏បានតាមចំណង់ចំណូលចិត្ត។

សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មាននិស្សិតចំនួន ១៦០នាក់កំពុងសិក្សាផ្នែកវិស័យកសិកម្ម និងមានលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូននិស្សិតចំនួន ១៦០នាក់ ក្នុងម្នាក់ទទួទលបាន ៥ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង