ឯកឧត្តម សួន រស្មី ដឹងនាំកិច្ចប្រជុំ ស្តីពីការចុះធ្វើអធិការកិច្ចលើការប្រើប្រាស់ទីប្រឹក្សា ជំនួយការ និងក្រុមប្រឹក្សាជំនួយការរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងបម្រើការងារនៅខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការចុះធ្វេីអធិការកិច្ចលើការប្រើប្រាស់ទីប្រឹក្សា ជំនួយការ និងក្រុមប្រឹក្សាជំនួយការរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងបម្រើការងារនៅខេត្តក្រចេះ។
បន្ទាប់ពី ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្យ បានមានមតិសំណេះសំណាលស្វាគមន៍ដល់អង្គប្រជុំទាំងមូល រួចមក ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីគោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ ទីប្រឹក្សា ជំនួយការ និងក្រុមប្រឹក្សាជំនួយការ ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តក្រចេះ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មកពីអគ្គាធិការដ្ឋាន នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានធនធានមនុស្ស នៃក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈខេត្តក្រចេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ទីចាត់ការធនធានមនុស្ស និងលោក លោកស្រី ជាទីប្រឹក្សា ជំនួយការ និងក្រុមប្រឹក្សាជំនួយការ របស់ក្រសួងមុខងារសាធារណៈ ដែលកំពុងបម្រើការងារនៅខេត្តក្រចេះ សរុបប្រមាណ ៦០នាក់ ៕